ហេតុអ្វីត្រូវមានទីស្ថានប្រវត្តិសាស្ត្រ នៅក្នុងយ័ន្ត្រខ្មែរ?
រូបប្រាសាទអង្គរក្តី ប្រាសាទបាយ័នក្តី ប្រសាទព្រះវិហារក្តី រូបស្រះដំរីក្តី រូបព្រះឥន្ទ្រនិងរូបរាហ៊ូដែលជាសិលាចារឹកនៅជញ្ជាំងប្រសាទបុរាណខ្មែរ ដែលបានមានវត្តមាននៅក្នុងយ័ន្ត្រគឺមានគោលបំណងដូចតទៅ៖
១.ចង់ផ្សព្វផ្សាយឲពិភពលោកស្គាល់ពីប្រភពយ័ន្ត្ររបស់ខ្មែរកុំឲយល់ច្រឡំថារបស់សៀម របស់ឡាវ របស់ភូមា និងរបស់ជាតិសាសន៍ដ៏ទៃទៀត
២.កុំឲវង្វេងប្រវត្តិសាស្ត្រ
៣.ផ្សព្វផ្សាយវប្បធម៌ខ្មែរឲបរទេសបានស្គាល់ច្បាស់លាស់
៤.លើកដំកើងប្រាសាទបុរាណខ្មែរទាំងអស់ឲកូនខ្មែរចេះគោរពស្រឡាញ់និងថែរក្សាការពារ
៥.ឲស្គាល់ពីមហាវីរៈភាពពីព្រះមហាវីរៈក្សត្រានិងព្រៈមហាវីរៈក្សត្រីខ្មែរយើងដែលបានខិតខំកសាងកន្លងមករាប់ពាន់ឆ្នាំ
៦.ឲកូនខ្មែរទាំងអស់ចេះស្រឡាញ់អ្វីដែលជារបស់ខ្មែរពិតប្រាកដ
៧.សូមឲបងប្អូនខ្មែរទាំងអស់ស្រឡាញ់គោរពថែរក្សាយ័ន្ត្រខ្មែរយើងឲបានគ្រប់ៗគ្នាកុំឲបាត់បង់
៨.យ័ន្ត្រនេះមិនមែនបង្កើតឡើងសម្រាប់លែងសើចទេគឺជាការពិតជាយ័ន្ត្រពិតប្រាកដហើយស័ក្តិសិទ្ធិ
៩.បណ្តាំ ទោះបុគ្គលណាក៏ដោយគ្រប់ស្រទាប់វណ្ណៈឲតែហ៊ានយកយ័ន្ត្រនេះមកលែងសើចមើលងាយមើលថោកប្រមាទ ជាន់ឈ្លីដោយចេតនាបុគ្គលនោះនឹងថោកទាបគ្មានថ្ងៃងើបរួចនោះឡើយ!
១០.យ័ន្ត្រនេះនិងរក្សាអ្នកគោរពឲចម្រុងចម្រើនរុងរឿងរហូតមិនឲធ្លាក់ដុនដាប អ្នកដែលធ្លាប់សូយ ធ្លាប់តែចង្រៃ អ្នកធ្លាប់តែអ័ព្វយស ធ្លាប់តែគេមើលងាយមើលថោក និងត្រឡប់មកជាមានជ័យជំនះវិញនិងទទួលបានលាភយសសិរីសួស្តីទ្រព្រសម្បត្តិនិងបរិវាជាច្រើនវិញ។
Comments
Post a Comment