ស្នែងក្របី (ភូមា ឡាវ ថៃ ខ្មែរ)

 

កុំថាខ្ញុំឈ្លោះគ្នាខ្ញុំអត់បានឈ្លោះជាមួយអ្នកណាទេ ចំពោះការលើកឡើង រឿងខ្លឹមអំពិល រឿងស្នែងជាការយល់ឃើញរៀងៗខ្លួន។ ខ្ញុំរកស៊ីជាវស្នែងក្របីបក់ធ្លុះក្របីឃ្លៀចពិតមែន មានស្នែងខ្លះ ខ្ញុំជាវពី ក្នុងស្រុក អ្នកជាវអោយគេថាក្របីដឹកមកពីថៃពីឡាវមកចិញ្ចឹម...កាប់នៅខ្មែរឬងាប់នៅខ្មែរ ។
🌾🌾🌾ស្នែងខ្លះខ្ញុំជាវពីភូមា ពីឡាវ ពីថៃ ខ្លះពីខ្មែរ ខ្លះជាវពីខ្មែរមែនតែក្របី នាំចូលពីស្រុកគេមក ខ្ញុំនិយាយតែត្រង់ របស់ខ្ញុំសុទ្ធខ្ញុំជាវថ្លៃ មិនអូសដៃឬបង្ខំអោយជាវខ្ញុំទេ គឺខ្ញុំជាវ ដោយការ ទទូលខុស ត្រូវ ។
🌾🌾🌾ចំពោះបងប្អូនដែលយកពីខ្ញុំទៅ ប្រើមិនត្រូវខ្ញុំដូរអោយវិញក្នុងតម្លៃដើម មិនថាយកទៅពីឆ្នាំណាទេអោយតែយកពីខ្ញុំ ។ សួរហើយមិនជាវអត់ទៅប្រើមិនត្រូវដូរវិញក៏បាន មិនកុហក មិនបោក អ្នកណា ដើម្បីលុយបិនណឹងទេ។
✨✨✨សំខាន់ របស់ខ្ញុំ អ្នកធ្លាប់ប្រើគេដឹង មានតែ ជាវថែម មិនមានអ្នកថាប្រើមិនកើតទេ ។ បើដូរវិញ ខ្ញុំអ៎!ណាស់ ព្រោះកាលពីមុនអត់សូវមានអ្នកស្គាល់ខ្ញុំជាវធូថ្លៃ តែឥលូវមករកតម្លៃពីមុនមិនមានទេ បាទ ។
🌿🌿🌿 ចង់អ្នកណាថាស្នែងមានព្រាយមិនមានព្រាយវាអាស្រ័យលើពាក្យគេថា ហើយម្យ៉ាងវិញទៀតគេថាស្នែងមិនមែនថាខ្ញុំផង ។ ទោះបីគេយកស្នែងទៅដុតទៅកាប់ទៅចញ្ច្រាំ ឬទៅបោះចោលក្នុងបង្គន់ ខ្ញុំក៏មិនមានអីនិងឈឺព្រោះខ្ញុំមិនបាននៅក្នុងស្នែងទេ។
😈😈😈ចំពោះរឿងរបស់មិនថារបស់អីទេ បើគ្រូចិញ្ចឹមព្រាយដាស់ គេដាក់ព្រាយបានដូចតែគ្នា ។បើគ្រូចិញ្ចឹមយក្សអសុរៈកន្ធប់ទេវតា...គេដាក់ចូលបានដូចតែគ្នា ។
សំខាន់គ្រូនោះ ជួយយើងដោយមេត្តាចិត្ត ឬ ដោយលោភៈចិត្ត ឬដោយទោសៈចិត្ត ឬដោយមោហៈ ចិត្ត ។បងប្អូនអ្នកប្រើក៏និងបានផលទៅតាមណឹងដែរ។

✨✨✨កុំប្រកាន់មាំពេក កុំយកចិត្តទៅដាក់ក្នុងរបស់ក្រៅខ្លួនពេក កាលណាយើងស្រលាញ់របស់ណាខ្លាំងពេក យកចិត្តទៅដាក់ក្នុងរបស់នោះពេក គេប៉ះរបស់ទេតែយើងឈឺជុំនួសរបស់ ។
✨✨✨មានទេមានបងប្អូនណាជាវស្នែងពីខ្ញុំទៅយូឆ្នាំហើយចង់ដូរយកលុយវិញទេខ្ញុំដូរអោយវិញ មិនអោយខាតទេតម្លៃដើម។




Comments

Popular posts from this blog

យ័ន្ត្រ «ស្នេហ៍ក្រុងអង្គរ»

សូមឱ្យព្រះបរមក្សត្ររក្សានូវប្រជាពលរដ្ឋ ដូចមាតាបិតារក្សាកូន